ប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney ប្រកាសចូលនិវត្តន៍ ក្រោយព្រឹត្តការណ៍បាល់ទាត់ World Cup 2018

អង់គ្លេស៖ គួររំលឹកផងដែរថា បន្ទាប់ពីក្រុមតោកំណាច ជម្រើសជាតិអង់គ្លេស ទទួលបរាជ័យក្នុងព្រឹត្តការណ៍ EURO 2016 កន្លងមក គ្រូបង្វឹកលោក Roy Hodgson បានចុះចេញពីតំណែង ដែលផ្លាស់ប្តូរជំនួសវិញ ដោយគ្រូបង្វឹកថ្មី លោក Sam Allardyce ឡើងមកដឹកនាំ។
បន្ទាប់មក ស្ថិតក្នុងការដឹកនាំដោយលោក Sam ក្រុមជម្រើសជាតិក៏ចាប់ផ្តើមផ្លាស់ប្តូរនូវទម្រង់ និងកីឡាករមួយចំនួន ដែលមានកីឡាករខ្លះមិនជាប់ជម្រើសជាតិ និងកីឡាករខ្លះទៀតក៏មានឱកាសបានចូលក្រុម ដោយសារការកោះហៅពីគ្រូបង្វឹក។ 
ដោយឡែកអ្វីដែលមិនផ្លាស់ប្តូរនោះគឺ កីឡាករ Wayne Rooney នៅតែស្ថិតជាប្រធានក្រុមជម្រើសជាតិអង់គ្លេសដដែល ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ និងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ កីឡាកររូបនេះ បានប្រកាសក្នុងសន្និសីទកាសែតកាលពីយប់មិញថា នឹងចូលនិវត្តន៍ ក្រោយពីព្រឹត្តការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី បានបញ្ចប់។
យោងតាមប្រភពបានឲ្យដឹងថា កាលពីយប់ម្សិលមិញនេះ កីឡាកររបស់ក្លិបបិសាចក្រហម Manchester United បានថ្លែងក្នុងសន្និសីទថា «នៅពេលដែល World Cup នៅរុស្ស៊ីបានបញ្ចប់ ខ្ញុំមានអារម្មណ៍ថា នោះគឺជាពេលវេលាមួយដែលត្រូវលាលែងពីក្រុមជម្រើសជាតិហើយ» ។ នេះបើយោងតាមសម្តីផ្ទាល់របស់ Wayne Rooney ដែលជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងក្រុមជម្រើសជាតិ សរុបទាំងអស់ ៥៣គ្រាប់ ។
ក្នុងសន្និសីទកាសែត Rooney បានបន្តទៀតថា «ខ្ញុំបានគិតរួចរាល់ហើយ! ដូច្នេះនៅសល់រយៈពេល២ឆ្នាំទៀត មុននឹងថ្ងៃនោះមកដល់» ។ គួររំលឹកផងដែរថា Rooney បានចាប់ផ្តើមលេងបាល់ទាត់តាំងពីអាយុ ១៦ឆ្នាំមកម្លេះ ហើយបានចូលលេងក្នុងក្រុមជម្រើសជាតិនៅអាយុ ១៧ឆ្នាំ ដូច្នេះគិតមកត្រឹមពេលនេះ រូបគេបានចំណាយពេលជិត១៥ឆ្នាំហើយ ក្នុងក្រុមជម្រើសជាតិ ហើយចំនែកឯព្រឹត្តការណ៍បាល់ទាត់ World Cup ឆ្នាំ២០១៨ ខាងមុខនេះ រូបគេនឹងមានវ័យ ៣៤ឆ្នាំ ដែលបញ្ជាក់ថាវ័យរបស់គាត់កាន់តែជ្រេហើយ ទើបដូច្នោះកីឡាកររូបនេះ ក៏មានគំរោងចូលនិវត្តន៍តែម្តងទៅ។
តែយ៉ាងណាមិញ នៅក្នុងសន្និសីទកាសែត Rooney ក៏បានបញ្ជាក់ដែរថា «ខ្ញុំមានអាជីពដ៏អស្ចារ្យមួយ ដូច្នេះ World Cup នៅរុស្ស៊ីខាងមុខនេះ គឺជាឱកាសចុងក្រោយរបស់ខ្ញុំដើម្បីបញ្ចេញសមត្ថភាព និងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីក្រុមជម្រើសជាតិ ហើយសង្ឃឹមថា ខ្ញុំនឹងបញ្ចប់ភារកិច្ចឲ្យក្រុមជម្រើសជាតិ ជាមួយនឹងលទ្ធផលដ៏ល្អមួយ» ៕   
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment