ស្លឹកបាស គឺជាបន្លែមួយមួយប្រភេទ នៅក្បែរផ្ទះ ដែលមានគុណតម្លៃខាងអាហារ យ៉ាងច្រើនសន្ធឹកសន្ធាប់។ វាមានផ្ទុកទៅដោយវីតាមីន ១០មុខ សារធាតុរ៉ែ កាល់ស្យូម និងផូស្វ័រ។
ស្លឹកបាសរាប់ចាត់ទុកថាជា កំពូលបន្លែដែលអាចយកមកចម្អិនធ្វើជា ម្ហូបអាហារបានជាច្រើនមុខ ដោយលាយជាមួយនឹងបន្លែផ្សេងៗទៀត មានរសជាតិឈ្ងុយឆ្ងាញ់ពិសា។
ក្រៅពីនេះផលប្រយោជន៍ និងតម្លៃខាងផ្នែក អាហារូបត្ថម្ភខ្ពស់ផងដែរដូចជា អាស៊ីតអាមីណូ សារធាតុ Cucurbitacin B ជាដើម។
១. គ្រឿងផ្សំមានដូចជា៖
• ស្លឹកបាសស្រស់ល្អ ខ្ចីៗ ២0 ក្រាម
• ទឹកស៊ីរ៉ូ ៣0 ក្រាម
• ទឹកក្រូចឆ្មារ ១0 ក្រាម
• ទឹកឆ្អិន ២00 ក្រាម
• អំបិលអ៊ីយ៉ូដ ១ ក្រាម
២. វិធីធ្វើ៖
យកស្លឹកបាសលាងទឹកឱ្យស្អាតយ៉ាងហ្មត់ចត់ រួចដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក និងចាក់ទឹកឆ្អិនចូលពាក់កណ្តាលសិន។ ក្រោយមកក្រឡុកវាឱ្យម៉ត់រលាយចូលគ្នា ចាំត្រងយកកាកចេញ រួចនាំយកទឹកទៅលាយអំបិល ទឹកក្រូចឆ្មារ ទឹកស៊ីរ៉ូ ហើយភ្លក្សវាយករសជាតិតាមចំណូលចិត្ត។ តែប៉ុណ្ណេះអ្នកក៏ទទួលបាននូវភេសជ្ជៈមួយកែវ ដែលមានប្រយោជន៍បំផុត។
ចំណែកឯគុណសម្បត្តិខាងឱសថវិញមានដូចជា៖
• ស្លឹក និងដើមវា មានប្រសិទ្ធភាព ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ដោយការចម្រាញ់យកទឹកពីស្លឹក និងដើមរបស់វាមកទទួលទានស្រស់ៗ
• ទឹករបស់ស្លឹកបាសស្រស់ៗក៏អាចបរិភោគបំបាត់អាការៈហើមពោះបានដែរ
• បន្ថយហានិភ័យនៃជម្ងឺមហារីក និងជម្ងឺបេះដូង
• មានសារជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារ
• មានកាល់ស្យូម ជួយរក្សាឆ្អឹងឱ្យរឹងមាំ
• ទឹកស្លឹកបាសស្រស់ក៏អាចអនុវត្តលាបទៅលើស្បែក ជួយកាត់បន្ថយអការៈ រមាស់ និងការរលាកបានយ៉ាងល្អផងដែរ
• ព្យាបាលផ្លែ ដោយការយកស្លឹកស្រស់ ឬឫសវា មកបិទនៅត្រង់ស្មាមរបួស ឬកន្លែងកើតផ្លែផ្សេងៗ ហើយវាក៏មានប្រយោជន៍ជាច្រើនទៀតផងដែរ ដែលមិនគួរមើលរំលងទេ៕
0 comments:
Post a Comment