Corsair ដែលជាក្រុមហ៊ុន ផលិត PSU ដ៏ល្បីមួយដែលអ្នក ទាំងអស់គ្នាបានស្គាល់ ហើយក៏មានក រពេញនិយមខ្លាំង ផងដែរនោះ បានចេញ Keybaord ម៉ាក K70 Vengeance ដែលមានមុខ ងារសំខាន់ៗ ជាច្រើនសំរាប់ ផ្តល់បទពិសោធន៏ដ៏ ល្អសំរាប់អ្នកលេង ហ្គេមទាំងអស់ដែលប្រាថ្នាចង់បាន Keyboard Gaming សំរាប់ Build របស់ខ្លួន ។
Corsair K70 មួយនេះផងដែល មានការធានា ២ ឆ្នាំពីក្រុមហ៊ុន ហើយមានទំងន់ ដល់ទៅ 1.74 kg ឯណោះ ។មានប៊ូតុង ពិសេសបួន គឺWASD នឹង ៦ ទៀតគឺ 1 ដល់ ៦ ដែលមានភ្លើង LED Backlight សំរាប់បន្ថែមនូវ Virtual ឲ្យអ្នកក្នុងការ លេងហ្គេម។
Keyboard នេះគឹដំណើរការលឿន ចំពោះការចុច ព្រោះវាមាន ប្រតិកម្មលឿន ជាង Keyboard ធម្មតាហើយលឺសំលេង ក៏តិចផងដែរ ដែលពិតជាសាកសម បំផុតសំរាប់ អ្នកលេងហេ្គម។ ខាងក្រោមមាន បន្ទះដែល ជាទ្រនាប់ទន់ ដែលយើងអាច ដកវាចេញក៏បាន។ បច្ចេកវិទ្យា Anti-Ghosting ដែលធ្វើការកែប្រែកា រចុចKey និមួយៗឲ្យមានភាពច្បាស់លាស់ ទោះបីជាយើង ចុចប៊ូតុងច្រើន ក្នុងពេលតែ មួយក៏ដោយ។ មិនថាអ្នក ចុចលឿនប៉ុណ្នាទេ Keyboard មួយនេះនៅ តែដើរទាន់ អ្នកជានិច្ច។
លើKeyboard ក៏មានប៊ូតុងបន្ថែម ដែលយើងអាច ធ្វើការចាក់ចំរៀង ឬវីដេអូដោយ មាននៅប៊ូតុង Play, stop, pause, skip tracks និងកែប្រែ សំលេងផងដែរ។
0 comments:
Post a Comment