របបអាហារ​សម្រាប់​អ្នក​ហាត់កីឡា

បប​អាហារ​សម្រាប់​មនុស្ស​គ្រប់រូប​គឺមាន​លក្ខណៈ ​ខុសៗ​ពីគ្នា។ អាហារ​ជា​ការ​ផ្គត់ផ្គង់​ដ៏​​មាន​សារៈ​សំខាន់​​​ចំពោះ​​មនុស្ស​​គ្រប់រូប។ សម្រាប់​លោក​អ្នក​ដែល​ជា​កីឡា​ករ ចាំបាច់​​បំផុត​ក្នុង​ការ​គ្រប់គ្រង​​របប​អាហារ​សម្រាប់​ខ្លួន​ដ៏មាន​សារៈ​ប្រយោជន៍ គឺ​សម្បូរ ទៅដោយ​ប្រូតេអ៊ីន និង​មាន​ជីវជាតិ​គ្រប់គ្រាន់​ដើម្បី​ជា​ជំនួយ​ឱ្យមាន​សុខភាព​មាំមួន។ 

មិនមែន​ជាការ​ងាយស្រួល​នោះទេ បើចង់​ក្លាយជា​កីឡាករ​មួយរូប ទាមទារ​ជាចាំបាច់​ទាំង​ការ​ថែទាំ​សុខភាព​រាងកាយ ឱ្យបាន​ល្អ និង​ទាំងការ​គ្រប់គ្រង​របប​អាហារ​ឱ្យបាន​ត្រឹមត្រូវ។ របប​អាហារ​ទាំងអស់​ដែលអ្នក​កីឡា​ត្រូវ​ទទួលទាន​នោះគឺ​ត្រូវតែ​ជា​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ច្រើន ដូចជា​សាច់ បន្លែ ស៊ុត និង​ទឹកដោះ​​គោ​ជាដើម។ គ្រប់​ប្រភេទ​អាហារ​ទាំងអស់​ដែលអ្នក​កីឡា​ត្រូវ​ទទួល​ទាន ក៏ជា​ប្រភេទ​អាហារ​ដែល​ចាំបាច់​សម្រាប់​លោកអ្នក​ទូទៅ​ផងដែរ។ ចំពោះ​កីឡាក​ររត់​ប្រណាំង កីឡា​ករ ប្រដាល់ និង​កីឡាករ​ហែល​ទឹក គប្បី​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាបូហារ៉េត​ឱ្យបាន​ច្រើន ដូចជា​បាយ ឬមី​ជាដើម ព្រោះ​វាជា​អាហារ​ដែល​អាច​រក្សាទុក​កម្លាំង​បាន​រយៈពេល​យូរ និង​គប្បី​បរិភោគ​សាច់​ឱ្យបាន​ច្រើន និងមាន​កំណត់​ត្រឹមត្រូវ។ រីឯ​ចំពោះ​កីឡាករ​កាយ​វប្បកម្ម​វិញនោះ ប្រការ​សំខាន់​គឺត្រូវ​ទទួល​ទាន​អាហារ​ដែល​មានជាតិ​ប្រូតេអ៊ីន​ច្រើន​ដែលមាន​នៅក្នុង​សាច់ និង​បន្លែ ហើយ​ភេសជ្ជៈ​ប៉ូវ​មួយ​ចំនួន ដូចជា​ទឹក​សណ្ដែក ឬ​ទឹកដោះ​គោ​ជាដើម។
តារាង​បរិមាណ​កូឡេ​ស្ដេរ៉ូល​ក្នុង​អាហារ​សម្រាប់​អ្នក​កីឡា
ប្រភេទ​​អាហារ កូឡេ​ស្ដេរ៉ូល
  • ស៊ុត​លឿង 1200-2000 មីលី​ក្រាម
  • ស៊ុត​ទាំងមូល 450 មីលី​ក្រាម
  • ពង​ត្រី 300 មីលី​ក្រាម
  • ស៊ុត​ស ០ មីលី​ក្រាម
  • ថ្លើម​(គោ ជ្រូក) 376-​420 មីលី​ក្រាម
  • ក្រលៀន​(គោ ជ្រូក) 380-​400 មីលី​ក្រាម
  • ពោះវៀន 145 មីលី​ក្រាម
  • ខួរ 2300-​3000 មីលី​ក្រាម
  • មឹក 348 មីលី​ក្រាម
  • ខ្យង​សមុទ្រ 454 មីលី​ក្រាម
  • អន្ទង់ 186 មីលី​ក្រាម
  • ងាវ-​គ្រំ 180 មីលី​ក្រាម
  • ក្ដាម 164 មីលី​ក្រាម
  • បង្គា​-បង្កង 154 មីលី​ក្រាម
  • ត្រី​ចាប 120 មីលី​ក្រាម
  • ត្រី​សូម៉ុង 86 មីលី​​ក្រាម
  • ត្រី​អណ្ដែង 60 មីលី​ក្រាម
  • សាច់​ជ្រូក 126 មីលី​ក្រាម
  • សាច់​ជ្រូកសុទ្ធ 60 មីលី​ក្រាម
  • សាច់​គោ 125 ​មីលី​ក្រាម
  • សាច់​ចៀម 122 មីលី​ក្រាម
  • សាច់​មាន់-ទា 90 មីលី​ក្រាម
  • សាច់ភ្លៅ​ជ្រូក 100 មីលី​ក្រាម
  • សាច់​ក្រក 150 មីលី​ក្រាម
  • ទឹកដោះ​គោ 24 ​មីលី​ក្រាម
អាហារ​គួរ​ចៀសវាង​សម្រាប់​អ្នក​កីឡា
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment