អ្នកវិទ្យាសាស្រ្ត បង្កើតកាមេរ៉ា អាចអានសៀវភៅ បានដោយមិនចាំបាច់បើកសៀវភៅ

អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ MIT បានបង្កើតកាមេរ៉ាដ៏អស្ចារ្យមួយប្រភេទ ដែលប្រើប្រាស់បច្ចេកវិទ្យារលកវិទ្យុសកម្ម Terahertz (តេរ៉ាហឺត) ដើម្បីចាប់យករូបភាពតួអក្សរនៅក្នុងសៀវភៅបាន ដោយមិនចាំបាច់បើកសៀវភៅឡើយ។
រលកវិទ្យុសកម្ម Terahertz មានកម្រិតស្ថិតនៅចន្លោះរលកចេញពីម៉ាយក្រូវេវ និង រលកអ៊ីនហ្វ្រា (Infrared) ហើយអ្នកស្រាវជ្រាវបានជ្រើសរើសយករលក Terahertz នេះដោយសារតែវាអាចបែងចែកភាពខុសគ្នា រវាងទឹកប៊ិច និងក្រដាស។ 

ក្បួនដោះស្រាយស្មុគស្មាញ និងកម្មវិធីគឺត្រូវបានទាមទារ ដើម្បីបកប្រែហ្វ្រេកង់ ដែលបញ្ជូនត្រឡប់មកកាមេរ៉ា ដើម្បីអនុញ្ញាតិឲ្យវាស្គាល់អក្សរនៅលើទំព័រនីមួយៗ។ កាមេរ៉ាបញ្ចេញរលកវិទ្យុសកម្ម Terahertz ទៅកាន់គំរបសៀវភៅ ហើយវាបានបញ្ជូនរលកមកកាន់កាមេរ៉ាវិញ ដោយនាំមកនូវព័ត៌មានមាននៅក្នុងសៀវភៅ វាក៏អាចប្រែប្រួលអាស្រ័យទៅលើចំងាយពីកាមេរ៉ាទៅផ្ទៃសៀវភៅដែរ។
បច្ចុប្បន្ន កាមេរ៉ាមួយនេះ អាចមើលធ្លុះក្រដាសសៀវភៅចំនួន២០សន្លឹក ប៉ុន្តែវាអាចបំបែកតួអក្សរនៅលើទំព័រនីមួយៗ បានត្រឹមតែ៩សន្លឹកប៉ុណ្ណោះ។
ឧបករណ៍នេះ អាចដំណើរការបានលុះត្រាតែក្រដាសសៀវភៅ មានសភាពថ្លាក្នុងកម្រិតណាមួយ។ តែទោះជាយ៉ាងណា កាមេរ៉ាមួយនេះ អាចជាឧបករណ៍មួយយ៉ាងសំខាន់សម្រាប់ការស្វែងរកមើលឯកសារចាស់បុរាណក្នុងសារមន្ទីរ ឬទីណាមួយ ដោយមិនចាំបាច់ប៉ះ ឬបើកសៀវភៅ ដែលអាចបង្កឲ្យមានការខូចខាតណាមួយកើតឡើង៕ 
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment