អង់គ្លេស ឈ្នះ ស្លូវ៉ាគី ចុងម៉ោង ខណៈ អាល្លឺម៉ង់ លុត ន័រវេស ៣-០ យប់មិញ ក្នុងជំនួបជំរុះ World Cup ២០១៨ (មានវីដេអូ)

បរទេស៖ ព្រឹត្តការណ៍កីឡាបាល់ទាត់ World Cup ឆ្នាំ២០១៨ នៅពេលនេះបានចាប់ផ្តើមការប្រកួតវគ្គជម្រុះជុំដំបូងហើយ ដែលកាលពីយប់មិញនេះ មានការប្រកួតជាច្រើនក្រុមធ្វើការប្រកួតទៅតាមពូលនីមួយៗ ។
ក្នុងនោះដែរ មានគូពិសេស២គូ បានធ្វើការប្រកួត ដូចជា ក្នុងពូលF អង់គ្លេស យកឈ្នះ ស្លូវ៉ាគី ១-០ និងក្នុងពូលC ម្ចាស់ជើងឯក World Cup ឆ្នាំ២០១៤ ក្រុមឥន្រី្ទយ៍ដែក អាល្លឺម៉ង់ បានយកឈ្នះ ន័រវេស ក្នុងលទ្ធផល ៣-០ ។ 
ទាក់ទងនឹងការប្រកូតរវាង អង់គ្លេស និង ស្លូវ៉ាគី កាលពីយប់មិញនេះ ប្រារព្ធឡើងនៅក្នុងកីឡដ្ឋាន Anton Malatansky របស់ប្រទេសស្លូវ៉ាគី ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណជិត ២មឺុននាក់ ប៉ុន្តែលទ្ធផលចុងក្រោយនោះក្រុមម្ចាស់ផ្ទះបានត្រឹមអស់សង្ឃឹមនៅចុងម៉ោង ពោលគឺ នាទី៩០+៥ ខ្សែបំរើរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Adam Lallana បានស៊ុតចូលជួយឲ្យអង់គ្លេស ទទួលបាន៣ពិន្ទុ ក្នុងការប្រកូតដំបូង។
សូមបញ្ជាក់ផងដែរថា នេះគឺជាគ្រាប់ទីមួយរបស់ Adam Lallana សម្រាប់ក្រុមជម្រើសជាតិ ខណៈជ័យជំនះនេះ ក៏ជាជ័យជំនះលើកទីមួយរបស់គ្រូបង្វឹក លោក Sam Allardyce ក្នុងការប្រកួតជម្រុះវគ្គដំបូង World Cup ផងដែរ។
ក្រលេកមកមើលគូពិសេសមួយគូទៀត ក្នុងពូល C ដែលជាការប្រកួតរវាង ន័រវេស និងអាល្លឺម៉ង់ ដែលន័រវេស គឺជាក្រុមម្ចាស់ផ្ទះវិញម្តង។ ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Ullevaal របស់ក្រុមន័រវេស ដែលមានអ្នកចូលរួមទស្សនាប្រមាណជាង ២មឺុន ៥ពាន់នាក់។
ទាក់ទងនឹងការប្រកួតនេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ទទួលបាន៣ពិន្ទុ ឡើងឈរលើកំពូលតារាង ក្នុងពូលC បន្ទាប់ពី បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ន័រវេស ៣-០ ក្នុងលទ្ធផលបញ្ចប់ការប្រកូត ៩០នាទី ។
គួរបញ្ជាក់ផងដែរថា ៣គ្រាប់ របស់អាល្លឺម៉ង់ កាលពីយប់មិញនេះ ស៊ុតចូលដោយខ្សែបំរើប្រយុទ្ធ របស់ Bayern Munich កីឡាករ Thomas Muller ២គ្រាប់ម្នាក់ឯង ចំនែកឯមួយគ្រាប់ទៀត ជាការស៊ុតបញ្ចូលទី ដោយកីឡាករ Joshua Kimmich ៕ 



SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment