ទឹកឃ្មុំជាផលិតផល ធម្មជាតិសុទ្ធសាធ ផលិតដោយសត្វឃ្មុំ ដែលក្រេបចេញពីទឹកដមផ្កា។ ទឹកឃ្មុំធម្មជាតិ ឬទឹកឃ្មុំសុទ្ធ ជា ចំណង់បានរបស់ អ្នកប្រើទឹកឃ្មុំ ព្រោះថា“ធម្មជាតិ” ជាពាក្យមានអត្ថប្រយោជន៍ ជាពិសេស សម្រាប់សុខភាព។ ទឹកឃ្មុំជាចំណីអាហារ ផ្អែមតែមួយគត់ ដែលមនុស្សលោក ទទួលស្គាល់រាប់សិប សតវត្សមកហើយ។ ដើម្បីបានទឹកឃ្មុំ 1 ក្រាម សត្វឃ្មុំ 1 ក្បាលត្រូវក្រេបផ្កា ប្រមាណជា 1500 ទង។
ទឹកឃ្មុំមានពណ៌ រសជាតិ និងមានកំហាប់ខាប់ ឬរាវ ទៅតាមប្រភេទផ្កា ឬរុក្ខជាតិដែលឃ្មុំបានក្រេប។ មានប្រភេទទឹកឃ្មុំ ផ្អែមខ្លាំង ទឹកឃ្មុំក្លិនឈ្ងុយ និងទឹកឃ្មុំផ្កា។ ទឹកឃ្មុំដែលមិនស្គាល់ ប្រភពផ្កាច្បាស់លាស់ អាចហៅថា ទឹកឃ្មុំផ្កាគ្រប់មុខ។ បើដឹងប្រភពផ្កា ឬរុក្ខជាតិតែមួយ គេហៅថាទឹកឃ្មុំ“ឆៅ”។ ជួនកាលគេបានធ្វើ ចំណាត់ថ្នាក់ទឹកឃ្មុំ ទៅតាមដើមឈើដែលវាទុំ។
ទឹកដមទឹកឃ្មុំ ឬក្បាលទឹកឃ្មុំ ជាសារធាតុសម្បូរ ទៅដោយជាតិប្រូតេអ៊ីន វីតាមីន និងអំបិលខនិជ។ វាជាចំណីអាហាររបស់ កូនឃ្មុំ នៅក្នុងសំបុកឃ្មុំ។ កូនឃ្មុំទាំងនេះ រស់ដោយសារ ទឹកដមទឹកឃ្មុំ បន្ទាប់មកក្លាយ ជាស្ដេចឃ្មុំ (មានអាយុវែងជាងឃ្មុំកម្មការិនី) និងឃ្មុំឈ្មោល។ ពួកឃ្មុំដែលមិនបាន ស៊ីទឹកដមទឹកឃ្មុំនេះ ភាគច្រើនជាឃ្មុំ កម្មករដែលគ្មានភេទ មិនមែនញី មិនមែនឈ្មោល។ ស្ដេចឃ្មុំ រស់ដោយស៊ីទឹកដម ទឹកឃ្មុំនេះពេញមួយជីវិត ហើយវាមានអាយុវែង ជាងឃ្មុំដទៃ ដល់ទៅ 5 ឬ 6 ដងឯណោះ។
0 comments:
Post a Comment