ចំណីអាហារ​ជំនួយ​ខួរ​ក្បាល!

ដើម្បីដំណើរការប្រកប ដោយ​​អាហារ​រូបត្ថម្ភ​​ពេញលេញ ខួរក្បាល​​យើង​ត្រូវ​​ការ​អុកស៊ីហ្សែន និង​ថាមពល​។ ខួរក្បាល​​មាន​ទម្ងន់​ប្រមាណ​ជា 2% នៃ​ម៉ាស​ខ្លួន​តែ​​ប៉ុណ្ណោះ ប៉ុន្ដែវា​​ត្រូវ​ការ​​ថាមពល និង​អុកស៊ីហ្សែន​របស់​​សព៌ាង្គកាយ ដល់ទៅ 20%។ ដូច្នេះ ខួរក្បាល​ត្រូវការ​ថាមពល និងអុកស៊ីហ្សែន​ច្រើនជាង​សរីរាង្គ​ដទៃទៀត ចំនួន 10 ​ដង។

ខួរក្បាល​មនុស្ស ក៏ត្រូវការ​ប្រភព​ថាមពល​ដែរ គឺជាតិស្ករ​គ្លុយកូស។ ខួរក្បាល​ទាញយក​ថាមពល​ចេញពី​ជាតិស្ករ​​គ្លុយកូស​តែប៉ុណ្ណោះ។ ខួរក្បាល​​មិន​ផលិត និង​ស្ដុក​​បម្រុង​ទុក​​ជាតិគ្លុយកូស​​នេះ​ទេ ប៉ុន្ដែវា​ប្រើប្រាស់​​ថាមពលនេះ ចំនួន 5 ​ក្រាមក្នុង​ 1 ម៉ោង។
ដើម្បីឱ្យខួរ​ក្បាលទទួល​បានការ​ផ្គត់ផ្គង់​ត្រឹមត្រូវ និងសុខភាព​ខួរក្បាល​ល្អប្រសើរ ជាតិគ្លុយកូស​ត្រូវមាន​វត្ដមាន​នៅក្នុង ឈាម ក្នុងកម្រិត​លំនឹង និងស្ថេរភាព។ ហេតុនេះ សូមជ្រើសរើស​បរិភោគ ឬទទួលទាន​ចំណីអាហារ ដែលមាន​ជាតិស្ករ​ជ្រាបយឺត សម្រាប់​អាហារ​ពេលព្រឹក និងពេលថ្ងៃត្រង់ គប្បីចៀសវាង​ស្ករ​ជ្រាប​រហ័ស។ ជាតិស្ករ​ជ្រាបយឺត ឬជាតិស្ករល្អ មាននៅ​ក្នុងចំណី​អាហារ ដែលរំលាយ​ខ្លួនយឺតៗ ទម្រាំ​ជ្រួតជ្រាប​ចូលទៅក្នុងឈាម។ ជាអាទិ វាមាននៅក្នុងគ្រាប់ធញ្ញជាតិមិនទាន់ច្នៃ (ដូចជាអង្ករ បាយ ម្ស៉ៅ មិនទាន់ច្នៃជាដើម) បន្លែជាតិម្សៅ និងបន្លែស្ងួត(ដូចជាសណ្ដែក សណ្ដែកបាយ សណ្ដែកបារាំងជាដើម) ព្រមទាំងពពួកផ្លែឈើស្រស់ និងបន្លែបៃតង។ រីឯជាតិស្ករជ្រាបរហ័ស ឬជាតិ​ស្ករអាក្រក់ មាននៅ​ក្នុង​ចំណី​​អាហារ​ដែលមាន​ជាតិស្ករ បំបែកខ្លួន​រត់ចូល​ទៅក្នុង​ឈាម យ៉ាងលឿន ជាពិសេស​នៅក្នុង​ស្ករ​ស​គ្រប់​​ប្រភេទ ស្ករត្នោត ទឹកឃ្មុំ ម្សៅកែច្នៃ ល្ពៅ ឪឡឹក ពោត​ជាដើម។
ចំពោះ​អុកស៊ីហ្សែនវិញ វាត្រូវ​បានដឹក​ជញ្ជូនដោយ​ជាតិដែក។ ប្រជាពលរដ្ឋខ្មែរ​មួយចំនួនធំ ទទួលរង​កង្វះ​ជាតិដែក ឬ អាការ​ស្លេកស្លាំង។ តាមការអង្កេត មានស្ដ្រី​យ៉ាងហោច​ណាស់ 25% (ក្នុងចំណោម 4 នាក់ មាន​ម្នាក់) ក្នុងវ័យ​ចន្លោះវ័យ​ពេញវ័យ និង វ័យអស់រដូវ មានកង្វះ​ជាតិដែក ឬស្លេកស្លាំង។ ដូច្នេះ ដើម្បី​ផ្គត់ផ្គង់​​ជាតិ​អុកស៊ីហ្សែន​ទៅឱ្យ​ប្រព័ន្ធប្រសាទ​នឺររ៉ូន យើងត្រូវ​ការជាតិ ដែក។
តើយើងអាច​រកបាន​ជាតិដែក នៅក្នុងអ្វីទៅ? រុក្ខជាតិ​មានជាតិដែក​តិចតួច​បំផុត ទោះបី​ជាស្ពៃខៀវក្ដី។ ប៉ុន្ដែ​​បើ​តាម​គំនូរ ជីវចល ដែលធ្លាប់​បានចាក់​ផ្សាយនៅ​ក្នុងស្ថានីយ៍​ទូរទស្សន៍​នៅកម្ពុជា ប៉ុបអាយស៊ី​ស្ពៃខៀវ នៅពេល​ខ្លួនចង់​ឈ្នះលើ​គូសត្រូវ គឺដើម្បី ឆ្លាត និងមាន​កម្លាំង​ខ្លាំងក្លា។ តើប៉ុបអាយ​យល់ច្រឡំ ឬក៏អ្នក​គូររូប​គំនូរជីវចល​នេះយល់ច្រឡំ? តាមការ​ស្រាវជ្រាវ សារពាង្គកាយ មនុស្សស្រូប​យកជាតិ​ដែក​រុក្ខជាតិ បានម្រាណជា 2% ​តែប៉ុណ្ណោះ។ ចំពោះត្រកួន​ដែលខ្មែរ​យើងយល់ថា​សម្បូរ​ជាតិដែក មិនទាន់​ឃើញ មាន​ឯកសារណា​អះអាងថា មានជាតិដែក​កម្រិតខ្ពស់​ប៉ុណ្ណា​នោះទេ។ ជាតិដែក​ដែលអាច​ជ្រាប​បាន មានសម្បូរ​គួរសម​នៅក្នុង​សាច់ សត្វពណ៌​ក្រហម។
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment