ទីបំផុត Joe Hart អ្នកចាំទីដៃទីមួយជម្រើសជាតិអង់គ្លេស យល់ព្រមផ្លាស់ទៅលេងឲ្យក្លិប Torino របស់អ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង

អង់គ្លេស៖ បន្ទាប់ពីអ្នកចាំទី Joe Hart របស់ក្លិប Man City បានជ្រុះចេញពីតំណែងជម្រើសទីមួយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola រួចមក ថ្មីៗនេះក្លិប Torino របស់ប្រទេសអីុតាលី ក៏បានដាក់សំណើរទាក់ទងកីឡាកររូបនេះទៅលេងឲ្យក្លិបរបស់ខ្លួន ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង។

យោងតាមប្រភពបានឲ្យដឹងថា នៅពេលដែល Man City ត្រូវបានដឹកនាំដោយគ្រូបង្វឹកថ្មីលោក Pep Guardiola រួចមក អ្នកចាំទី Joe Hart ហាក់បីដូចជាមិនសូវទទួលបានការពេញចិត្តពីសំណាក់គ្រូបង្វឹករូបនេះទេ  ជាហេតុធ្វើឲ្យរូបគេត្រូវធ្លាក់ចេញពីជម្រើសទីមួយរបស់ក្លិប Man City តែម្តង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្របខ័ណ្ឌបាល់ទាត់ English Premier League ចាប់ផ្តើមបាន៣សប្តាហ៍កន្លងទៅនេះ គេមិនឃើញមានកីឡាករ Joe Hart ស្ថិតក្នុងជម្រើសទីមួយទេ ពោលអ្នកចាំទីរូបនេះ ជាប់ជាកីឡាករបំរុងនៅខាងក្រៅ។ បន្ថែមពីនេះទៀត ក្រោយពីគ្រូបង្វឹក លោក Pep Guardiola បានទិញអ្នកចាំទីមួយរូបទៀតមកពី Barcelona គឺកីឡាករ Claudio Bravo  ដែលកាន់តែធ្វើឲ្យ Joe Hart បង្ខំចិត្តចាកចេញទៅរកក្លិបផ្សេងដើម្បីលេង។
គួរបញ្ជាក់បន្ថែមទៀតផងដែរថា ក្លិប Sunderland របស់អង់គ្លេស ក៏បានទាក់ទង Joe Hart ឲ្យមកលេងនៅក្លិបរបស់ខ្លួនដែរ ប៉ុន្តែត្រូវអ្នកចាំទីរូបនេះបដិសេធ ដោយធ្វើការយល់ព្រមធ្វើការផ្ទេរទៅលេងឲ្យក្លិប Torino របស់អីុតាលីវិញ ខណៈ ក្លិប Man City ក៏បានយល់ព្រមនូវសំណើរនេះផងដែរ។
ចំនែកបញ្ហាទាក់ទងនឹងក្រុមជម្រើសជាតិអង់គ្លេសវិញ Joe Hart ក៏សុំដកខ្លួនពីជម្រើសជាតិអង់គ្លេសផងដែរ ថ្វីត្បិតមានការកោះហៅពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិក្តី។ ក្នុងនោះដែរ លោក Sam Allardyce ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសបានអនុញ្ញាតិរួចហើយ។
ដូច្នេះ អ្នកចាំទី Joe Hart ដែលមានវ័យ ២៩ឆ្នាំ រូបនេះ នឹងត្រូវធ្វើដំណើរទៅប្រទេសអីុតាលី នាពេលខាងមុខនេះ ដើម្បីបំពេញការផ្ទេរជាផ្លូវការ ពីក្លិប Man City ទៅក្លិប Torino ក្នុងល័ក្ខខ័ណ្ឌខ្ចីជើងរយៈពេលវែង៕
ចុះប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ក្លិប Man City យល់យ៉ាងណាដែរចំពោះការចាកចេញរបស់អ្នកចាំទី Joe Hart? 


SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment