កាលពីពេលថ្មីៗនេះ កីឡាករ Ronaldinho បានយល់ព្រមសំណើរ ក្នុងការវិលត្រលប់មកវិញ ក្នុងមុខតំណែងជាអគ្គរាជទូតសុឆន្ទៈតំណាងឲ្យក្លិប Barcelona ប៉ុន្តែមិនមែនជាកីឡាករ ដែលនឹងត្រូវប្រកួតនៅលើទីលាននោះទេ។
កីឡាករវ័យ ៣៦ឆ្នាំ រូបនេះ គឺជាកីឡាករឆ្នើម ពោរពេញទៅដោយទេពកោសល្យ និងបច្ចេកទេសជាច្រើននៅលើទីលាន កាលពីជំនាន់គាត់លេងឲ្យ Barcelona។
ទោះយ៉ាងណា ក្លិប Barcelona មានការជឿជាក់ថា Ronaldinho ពិតជាអាចធ្វើបានល្អ ជាក់ជាមិនខានក្នុងមុខតំណែងមួយនេះ។
គួរបញ្ជាក់ផងដែរថា ក្លិប Barcelona នឹងបើកការិយាល័យមួយកន្លែង ក្នុងទីក្រុង New York សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ ដើម្បីពង្រីកសក្តានុពលរបស់ក្លិបនៅទីនោះ ទើបដូច្នោះហើយ ក្លិបក៏បានតែងតាំង Ronaldinho គឺជាអគ្គរាជទូតសុឆន្ទៈប្រចាំនៅទីនោះតែម្តង ៕
0 comments:
Post a Comment