អបអរសាទរ! Ronaldo ឈ្នះពានកីឡាករល្អប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០១៦ ខណៈ Griezmann ខកចិត្តម្តងទៀត!

បារាំង៖ កាលពីយប់មិញនេះ ព្រឹត្តការណ៍នៃពានរង្វាន់ UEFA Best Player in Europe ឆ្នាំ២០១៦ បានស្វែងរកឃើញអ្នកឈ្នះហើយ គឺ ខ្សែប្រយុទ្ធស្លាប មកពីក្លិប Real Madrid កីឡាករ Cristiano Ronaldo ជាអ្នកទទួលបាននូវពានរង្វាន់នេះ ខណៈ Griezmann បានត្រឹមខកចិត្តសាជាថ្មី ស្របពេលដែល Bale ក៏បានរីករាយចំពោះមិត្តរួមក្រុមរបស់ខ្លួន Ronaldo ដែរ។

ព្រឹត្តការណ៍នៃកម្មវិធីទទួលពានរង្វាន់នេះ បានធ្វើឡើងនៅក្នុងទីក្រុង Monaco ប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់កីឡាករ និងអ្នកកាសែតជាច្រើន ក្នុងព្រឹត្តការណ៍នេះ។ ស្របពេលជាមួយគ្នានោះដែរ គេសង្កេតឃើញថា មិនមានវត្តមានកីឡាករ Lionel Messi នោះទេ ដោយមូលហេតុរូបគេ មិនបានជាប់ក្នុងបេក្ខភាព ៣នាក់ចុងក្រោយ នៃពានរង្វាន់នេះ។
សូមបញ្ជាក់ផងដែរថា បេក្ខភាព ៣នាក់ចុងក្រោយនៃពានរង្វាន់នេះ មានដូចជា កីឡាករ Cristiano Ronaldo , Bale និង Griezmann ប៉ុន្តែលទ្ធផលចុងក្រោយ Ronaldo គឺជាអ្នកឈ្នះ ក្នុងពានរង្វាន់មួយនេះ ខណៈ Griezmann វិញ បានបង្ហាញទម្រង់ដ៏ល្អនៅក្នុងរដូវកាលមុន ប៉ុន្តែនៅតែ មិនអាចឈ្នះ Ronaldo ។
គួររំលឹកផងដែរថា ក្នុងឆ្នាំនេះ Ronaldo បានជួយឲ្យក្រុមរបស់ខ្លួនឈ្នះនូវពាន២ ធំៗ ពោលគឺ ជួយ Real Madrid ឲ្យឈ្នះ Champion League និងជួយជម្រើសជាតិព័រទុយហ្គាល់ ឲ្យឈ្នះពាន EURO ឆ្នាំ២០១៦នេះ មិនថែមតែប៉ុណ្ណោះ រដូវកាលមុន រូបគេ ស៊ុតចូលទី បានរហូតដល់ ៥១គ្រាប់ ក្នុង៤៨ប្រកួតទៀតផង ទើបដូច្នេះហើយ ធ្វើឲ្យរូបគេ ក្លាយជាកីឡាករតែម្នាក់គត់ ដែលសាកសមនឹងពានរង្វាន់នេះ។
ក្នុងជ័យជំនះ នៃពានរង្វាន់កីឡាករល្អប្រចាំតំបន់អឺរ៉ុបនេះដែរ Ronaldo ផ្ទាល់ក៏បាននិយាយដែរថា «វាគឺជាកិត្តិយសដ៏អស្ចារ្យណាស់! មិត្តរូមក្រុមរបស់ខ្ញុំ គឺជាផ្នែកមួយដ៏សំខាន់នៃពានរង្វាន់មួយនេះ ទោះខ្ញុំខំប្រឹងយ៉ាងណាក៏ដោយ បើមិនមានពួកគេ ក៏ខ្ញុំមិនអាចឈ្នះពានមួយនេះដែរ» ។ Ronaldo បន្ត «ខ្ញុំចង់អរគុណដល់ក្រុមរបស់ខ្ញុំ ទាំង Real Madrid និង ព័រទុយហ្គាល់។ ជាការពិតណាស់ ខ្ញុំឈ្នះ Champion League ៣លើកហើយ ចំនែក ពានរង្វាន់ EURO វិញកាន់តែអស្ចារ្យ ពីព្រោះឈ្នះពានរង្វាន់នេះ ជាមួយក្រុមជម្រើសជាតិ គឺជាភាពជោគជ័យមួយនៅក្នុងអាជីព របស់ខ្ញុំ» ។


SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment