ចោរ​ម្នាក់​នៅ​បារាំង​ពាក់​អាវ​ Ronaldo ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ដល់ CR7

បុរស​ម្នាក់ ដែល​គេ​សង្ស័យ​ថា​ជា​ Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​នៅ​ប្រទេស​បារាំង ពី​បទ​ចូល​លួច​ទ្រព្យសម្បត្តិ​គេ​ក្នុង​ផ្ទះ។ នេះ​បើ​តាម​សារព័ត៌មាន​បារាំង​មួយ​បាន​ចុះ​ផ្សាយ។

សារព័ត៌មាន​បារាំង​ L’Est Republicain បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ម្ចាស់​ផ្ទះ​រៀបរាប់​​ប្រាប់​ដល់​ប៉ូលិស​ពី​សំលៀក​បំពាក់​ចោរ​ទាំង​២​នាក់​នោះ​ មាន​ម្នាក់​ពាក់​អាវ​ Ronaldo។ ​​យ៉ាងណាក្ដី ប៉ូលិស​បាន​ស្គាល់​អត្តសញ្ញាណ​​ហើយ​ថា ម្នាក់​ដែល​​មើល​ពេល​យប់​ដូច​ CR7 នោះ​​ឈ្មោះ​ថា Lani ​ប៉ុន្តែ​ដំបូង​ឡើយ​​ចៅក្រម​​ Alexandra Boutonnet ​ត្រៀម​​កោះហៅ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ទៅ​បំភ្លឺ​ផង​ដែរ។

យ៉ាងណាក្ដី Ronaldo ​ពុំ​ចាំ​បាច់​ចូល​តុលាការ​នោះ​ទេ ​ព្រោះ​ចោរ​ទាំង​២​នាក់​នោះ បាន​សារភាព​ថា ពួកគេ​ពិត​ជា​បាន​ប្រព្រឹត្តិ​បទ​​ល្មើស​​​​មែន ហើយ​តុលាការ​ក៏​បាន​សម្រេច​ដាក់​ទោស​ដល់​ពួកគេ​ទាំង​២​នាក់ ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ៕
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment