Jose Mourinho អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បានលើកឡើងថា ក្រុមរបស់លោកមិនសមចាញ់ក្រុមហូឡង់ Feyenoord ១-០ ក្នុងការប្រកួត UEFA Europa League យប់មិញនោះទេ ព្រោះបាល់១គ្រាប់នោះ ជាបាល់ Offside ច្បាស់ណាស់។
ម្ចាស់ផ្ទះ Feyenoord រកបានគ្រាប់ជ័យជម្នះនៅនាទី៧៩ បន្ទាប់ពីកីឡាករ Tonny Vilhena ស៊ុតទម្លុះដៃអ្នកចាំទី David de Gea ប៉ុន្តែ Nicolai Jorgensen ត្រូវបានគេមើលឃើញថា ស្ថិតនៅទីតាំង Offside ពេលរូបគេអូសបាល់ពីស្លាបស្ដាំ មុនវាយកាត់ទៅឲ្យ Vilhena ស៊ុត ដែលធ្វើឲ្យ Man Utd ចាញ់២ប្រកួតជាប់ៗគ្នា រយៈពេលត្រឹម៥ថ្ងៃ បន្ទាប់ពីចាញ់ Manchester City កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងនោះ។
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment