បើកហ្គេមលេងបានមួយភ្លេទស្រាប់តែ Restart ឬ Auto Shutdown តើមកពីអ្វី? បញ្ហានេះកើតជាច្រើនសំរាប់កុំព្យុទ័រចាស់ៗ ឬ ធ្វើការបន្លាស់ដាក់ គ្រឿងថ្មី ឬ Upgrade ថ្មី ។ ការដែល PC រលត់ពេលកំពុងប្រតិបត្តការគឺជាក៏អាចបណ្តាលមកពី Virus មួយចំនួនដែលរារាំងអ្នកមិនឲ្យប្រើប្រាស់ PC របស់អ្នកបាន ។ ដូចនេះអ្នកត្រូវធ្វើយ៉ាងណា កម្ចាត់មេរោគឲ្យអស់ចេញពី PC របស់អ្នកដោយធ្វើការ Update កម្មវិធីរបស់អ្នកជាប្រចាំ ឬ ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលមានប្រសិទ្ធភាព ។ បើសិនជាធ្វើការកម្ចាត់បានរួចរាល់ហើយនៅតែមានបញ្ហាទៀតនោះ អ្នកត្រូវក្រលែកមកមើលលើ Hardware ម្តង។
អាចបណ្តាលមកពី CPU ឡើងកម្តៅខ្លាំង ឬ Overheated
CPU របស់អ្នកឡើងកម្តៅខ្លាំង មកពីកត្តាច្រើនប្រភេទ ។ អាចមកពីមេរោគព្យាយាមប្រើប្រាស់ CPU របស់អ្នកទោះបីជាអ្នកមិនបានបើកកម្មវិធីក៏ដោយ ។ ហើយមួយទៀតគឺមកពី CPU របស់អ្នកចាស់ឬ អ្នកត្រូវធ្វើការប្តូរ Thermal Paste របស់ CPU អ្នកចេញ ។ កត្តាដដែលនេះដែរ អាចមកពីការតម្លើង Cooler មិនបានត្រឹមត្រូវ ដូចនេះអ្នកត្រូវធ្វើការតម្លើងសារជាថ្មី តែអ្នកត្រូវដឹងថាបើសិនជាអ្នកធ្វើការតម្លើងសារជាថ្មីអ្នកត្រូវតែ ជូត Thermal Paste ចាស់របស់អ្នកចេញឲ្យអស់សិនជាមួយនឹងក្រណាត់ទន់ ស្អាត ហើយដាក់វាថ្មី ប៉ុនគ្រាប់អង្ករតែប៉ុណ្ណោះ។
0 comments:
Post a Comment