Acerបង្ហាញLaptopលេងហេ្គមថ្មីបំពាក់អេក្រង់កោងនិងញាត់GTX 1080ចូល២គ្រាប់

Acer បានបង្ហាញ នូវផលិតផល ថ្មីរបស់ខ្លួន នាឯ ព្រឹត្តិការណ៍ IFA នាទីក្រុង Berlin ប្រទេស អាល្លឺម៉ង់ ដែលយើង អាចទាយ ទុកមុន ថាជា Laptop លេងហេ្គម ជំនាន់ថ្មី។ ក្រុមហ៊ុនបាន បញ្ចេញនូវ Predator 21 X ដែលជា Laptop សំរាប់លេង ហេ្គមផ្ទុកទៅ ដោយម៉ាសីុន ដ៏ខ្លាំងលើសពី ការរំពឹងទុក ដែលបង្ហាញ ថា Acer មិនអន់ជាង ក្រុមហ៊ុន ឯទៀតឡើយ។
ចាប់ផ្តើម ពីអេក្រង់វិញ មានលក្ខណៈ កោងដែល នេះជាលើក ទីមួយហើយ ដែល Laptop មានអេក្រង់ កោង គឺ 21-inch, 2560×1080 IPS ដែលមាន ព័ណស្រស់ស្អាត និងមើលពី ចំហៀងមិន បែកព័ណ។ ក្រឡេកមក មើលProcessor វិញគឺវាផ្ទុក ទៅដោយ CPU របស់ Intelជំនាន់ទី៧ គឺពពួក Kaby Lake ដោយក្រុមហ៊ុន មិនបានបង្ហើប ឲ្យដឹងថាមួយ ណាចំឡើយ។

រីសំភារៈ សំខាន់គឺ GPUដោយ Acerបាន បញ្ចូលនូវ GTX 1080 ចំនួន២ត គ្នាតាម SLIអមជាមួយ នឹង បច្ចេកវិទ្យា G-SYNC ទៀតនោះ គឺធ្វើឲ្យ ការលេង មានភាពរលូន។ បើនិយាយ ពីប្រព័ន្ធ ត្រជាក់វិញគឺ Acer បានដាក់ កង្ហាដល់ ទៅ៥ឯណោះ ដោយ មាន៣ជា ប្រភេទកង្ហា AeroBlade អាចរុញខ្យល់ ក្តៅចេញយ៉ាង មានប្រសិទ្ធិភាព។ Predator 21 X ផ្ទុកទិន្នន័យ តាមរយះ SSDទំហំ ដល់ទៅ 4T បូករួមនឹង អាចដោត Ram ប្រភេទDDR4 ឡើងដល់ 64GB។ មុខងារថ្មី ស្រឡាងមួយទៀតគឺ Tobii Eye Tracking ដែលអាច ធ្វើការស្គាល់ នូវគ្រាប់ភ្នែក របស់អ្នក ប្រើប្រាស់ដោយ ក្នុងការលេង ហេ្គមគឺយើង អាចប្រើប្រាស់ ភ្នែកក្នុងការ តំរង់ជាដើម។
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment