Pep ទទូច​ឲ្យ​អ្នក​គាំទ្រ​ទៅ​លើក​ទឹក​ចិត្ត​ឲ្យ​ច្រើន​ពេល​ប្រកួត​ Champions League

Pep Guardiola បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​ Manchester City ទៅ​លើក​ទឹកចិត្ត​ក្រុម​កីឡាករ​ឲ្យ​បាន​ច្រើន​កុះករ​បន្ទាប់​ពី​ក្រុម​ទើប​យក​ឈ្នះ​ប្រកួត​បើក​ឆាក​ Champions League កាល​ពី​យប់​មិញ។

ខណៈ​ក្រុម​រីក​រាយ​នឹង​ជ័យ​ជម្នះ​៤-០ទល់​នឹង​ Monchengladbach លោក​ Pep បែរ​ជា​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ចំនួន​អ្នកគាំទ្រ​ដែល​ទៅ​ចូល​រួម​ទស្សនា​ផ្ទាល់​តិច​ ខុស​ពី​ការ​រំពឹង​ទុក។​

អ្នក​ចាត់​ការ​ដែល​ធ្លាប់​ឈ្នះ Champions League ២​ដង​កាល​នៅ​ Barcelona បាន​ឲ្យ​ដឹង​ថា៖ “ថ្ងៃនេះ​កីឡដ្ឋាន​មិន​មាន​អ្នក​គាំទ្រ​ពេញ​នោះ​ទេ​ រឿង​តែ​មួយ​គត់​ដែល​យើង​ពេញ​ចិត្ត​គឺ​ក្រុម​លេង​ល្អ។ អ្នក​គាំទ្រ​ត្រូវ​ដឹង​ថា​ពួក​យើង​ត្រូវ​ការ​គេ​នៅ Champions League។ បើ​គ្មាន​អ្នក​គាំទ្រ​ក្រុម​ទាំង​មូល​មិន​អាច​លេង​ល្អ​បាន​ឡើយ​៕”

SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment