ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើង៧លេខនៅក្នុងតារាងចំណាត់បាល់ទាត់ពិភពលោក FIFA Ranking សម្រាប់ខែនេះ។ កាលពីខែមុន ក្រុមកម្ពុជាស្ថិតនៅលេខរៀងទី១៨០ ប៉ុន្តែចូលមកដល់ខែកញ្ញានេះឡើងដល់លេខ១៧៣ ដែលឈរនៅលើពីលើប្រទេសឡាវដែលពីខែមុនឡាវ (ឡើង១លេខ)ឈរនៅលើកម្ពុជា។ ប្រទេសផ្សេងទៀតនៅតំបន់អាស៊ានមានតែ២ប្រទេសប៉ុណ្ណោះដែលធ្លាក់ចំណាត់ថ្នាក់គឺ ថៃធ្លាក់១៥លេខ និងវៀតណាមធ្លាក់៣លេខ ខណៈហ្វីលីពីនឡើង៩លេខ មីយ៉ាន់ម៉ាឡើង៦លេខ សិង្ហបុរីឡើង៤លេខ ម៉ាឡេស៊ីឡើង៩លេខ ឥណ្ឌូណេស៊ីឡើង១០លេខ ទីម័រខាងកើតឡើង៣លេខ និងប៊្រុយណេឡើង១លេខ៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment