Neymar ជួយប្រេស៊ីល ​ក្លាយជាម្ចាស់មេដាយមាសអូឡាំពិក ក្រោយឈ្នះ អាល្លឺម៉ង់ ក្នុងវគ្គប៉េណាល់ទី (មានវីដេអូ)

ប្រស៊ីល៖ កាលពីរាត្រីយប់មិញនេះ ព្រឹត្តការណ៍អូឡាំពិក បានបញ្ចប់នូវវិញ្ញាសារមួយទៀតហើយ គឺកីឡាបាល់ទាត់ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំ ដោយប្រេស៊ីល បានក្លាយជាម្ចាស់មេដាយមាស ក្នុងព្រឹត្តការណ៍នៃវិញ្ញាសារបាល់ទាត់ ក្រោយពីបានឈ្នះ អាល្លឺម៉ង់ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី ក្នុងលទ្ធផល ៥-៤ ។

ការប្រកួតប្រព្រឹត្តឡើងនៅក្នុងកីឡដ្ឋាន Estadio do Maracana នៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ដែលមានអ្នកទស្សនាចូលរួមទស្សនាការប្រកួតរាប់មឺុននាក់។
ទាក់ទងនឹងការប្រកួតនេះផងដែរ ប្រស៊ីលដែលជាក្រុមម្ចាស់ផ្ទះរៀបចំការប្រកួត បាននាំមុខមុននៅនាទី២៧ ដោយការស៊ុតបាល់ Free Kick ដ៏អស្ចារ្យពីកីឡាករ Neymar ដែលជាប្រធានក្រុម។ លទ្ធផលដែល ប្រេស៊ីល នាំមុខទៅលើ អាល្លឺម៉ង់នេះ បានបញ្ចប់ក្នុងតង់ទី១ ត្រឹមលទ្ធផល ១-០។
ចូលដល់តង់ទី២ លទ្ធផលមានការប្រែប្រួល ដោយនៅក្នុងនាទី៥៩ កីឡាករ Max Meyer បានជួយឲ្យអាល្លឺម៉ង់ បានតាមយកស្មើវិញ ដែលធ្វើឲ្យលទ្ធផលបញ្ចប់នៅក្នុង៩០នាទី គឺ ១-១។ ការប្រកួតក៏ឈានដល់វគ្គបន្ថែមម៉ោង Extra Time ប៉ុន្តែគឺមិនមានក្រុមណា អាចស៊ុតបញ្ចូលទីគ្នាបានទេ ទើបធ្វើការប្រកួត បន្តរហូតដល់វគ្គស៊ុតបាល់ប៉េណាល់ទី សម្រេចសេចក្តីយកអ្នកឈ្នះ។
វគ្គប៉េណាល់ទីនេះហើយ Neymar គឺជាអ្នកស៊ុតនាំសំណាង នូវគ្រាប់បាល់ចុងក្រោយជួយឲ្យប្រេស៊ីល ឈ្នះមេដាយនៅអូឡាំពិក ក្នុងលទ្ធផល ៥-៤ ខណៈអាល្លឺម៉ង់ បានត្រឹមមេដាយប្រាក់ ក្នុងព្រឹត្តការណ៍នេះ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តការណ៍អូឡាំពិក នៃវិញ្ញាសារបាល់ទាត់នេះ៕

SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment