ទីបំផុត Messi ទម្លាយអាថ៍កំបាំង និងប្រាប់ពីមូលហេតុ ដែលខ្លួនប្តូរម៉ូតពណ៌សក់ថ្មី!

អាហ្សង់ទីន៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ អំពីព័ត៌មានកាលពីលើកមុន ដែលអ្នកគាំទ្របាល់ទាត់មួយចំនួនធំ​​ ភ្ញាក់ផ្អើលជាមួយម៉ូតសក់ថ្មីរបស់កីឡាករ Messi។
ជាមួយនឹងម៉ូតសក់ពណ៌សថ្មីនេះ Messi ទទួលបានការសរសើរច្រើនពីអ្នកគាំទ្រ ដោយពួកគេមួយចំនួនគិតថា វាប្លែក និងមើលទៅសាកសម ជាពិសេសចំពោះកីឡាករលំដាប់ពិភពលោករូបនេះតែម្តង។ ដោយឡែក ចំពោះម៉ូតសក់ថ្មីនេះ ក៏មានអ្នកគាំទ្រមួយចំនួន បានយកទៅកាត់ត ធ្វើជារូបភាពកំប្លុកកំប្លែងផងដែរ ។ 
គួររំលឹកផងដែរថា Messi បានប្តូរពណ៌សក់ថ្មី​ តាំងពីអំឡុងខែកក្កដាមកម្ល៉េះ ដែលរូបភាពម៉ូតសក់ពណ៌សនេះ ប្រពន្ធរបស់ Messi ផ្ទាល់ ជាអ្នកបង្ហោះក្នុងបណ្តាញសង្គមរូបភាព Instagram។
ចំពោះមូលហេតុដែលរូបគេសម្រេចចិត្តប្តូរម៉ូតសក់នេះ មិនទាន់មាននរណាម្នាក់បានដឹងនោះទេ ដោយអ្នកគាំទ្រមួយចំនួនគិតថា នេះគ្រាន់តែជាស្ទីលតែងខ្លួនរបស់កីឡាករនីមួយៗតែប៉ុណ្ណោះ តែអ្វីដែលអ្នកគាំទ្រនឹកស្មាន គឺខុសស្រឡះ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ Messi បានទម្លាយមូលហេតុ ក៏ដូចជាអាថ៍កំបាំង នៅពីក្រោយការប្តូរពណ៌សក់ថ្មីនេះផងដែរ។
បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះ អ៊ុយរ៉ាហ្គាយ ១-០ ក្នុងវគ្គជម្រុះ World Cup  Messi បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍មួយរបស់ប្រទេសអាហ្សង់ទីន ដោយរូបគេបានបង្ហើបពីមូលហេតុ ថា «ខ្ញុំចង់ផ្លាស់ប្តូរខ្លួនខ្ញុំម្តងទៀត ពីពេលនេះទៅ ដែលនឹងត្រូវចាប់ផ្តើមពីលេខសូន្យឡើងវិញ»។ Messi បានបន្តទៀតថា«កាលពីប៉ុន្មានខែមុន ខ្ញុំបានជួបរៀងចម្រូងចម្រាស់ច្រើនណាស់ ហើយរឿងទាំងនោះ បានកើតឡើងមកលើខ្ញុំ ទើបដូច្នេះនៅពេលដែលខ្ញុំប្តូរពណ៌សក់នេះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែបំភ្លេចរឿងទាំងនោះចោល ហើយចាប់ផ្តើមវាម្តងទៀត» 
គួររំលឹកផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះ Messi បានបរាជ័យ មិនបានជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន Copa America ក្នុងវគ្គផ្តាច់ព្រ័ត ពោលគឺក្រុមជម្រើសជាតិអាហ្សង់ទីន បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត ៣ឆ្នាំជាប់ៗគ្នាតែម្តង ទើបធ្វើឲ្យរូបគេមានសម្ពាធ និងអន់ចិត្តយ៉ាងខ្លាំង រហូតដល់មានការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិថែមទៀតផង។
ទោះជាយ៉ាងណា  ការសម្រេចចិត្តចូលនិវត្តន៍នេះ Messi  បានលុបចោលវិញ ក្រោយពីមានការស្នើសុំពីគ្រូបង្វឹក និងប្រធានាធិបតីរបស់ខ្លួន។ 
រីឯនៅពេលថ្មីៗនេះដែរ Messi បានបង្ហាញខ្លួនក្នុងការប្រកួត ឲ្យក្រុមជម្រើសជាតិផងដែរ ហើយថែមទាំងរកគ្រាប់បាល់ជូនក្រុមទៀតផង៕ 

SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment