ការ Live វីដេអូតាមរយៈបណ្ដាញសង្គម Facebook តាមរយៈស្មាតហ្វូន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android និង iOS បានកំពុងទទួល បានការពេញនិយម ខ្លាំងពីសំណាក់ អ្នកប្រើប្រាស់ ជាច្រើន ដោយយើងអាច រីករាយនូវអ្វី ដែលយើងចង់ និយាយដល់ ក្រុមគ្រួសារ, មិត្តភក្ដិ និងមនុស្សជាទី ស្រលាញ់ជាដើម អាចជួយឲ្យ យើងកម្សាន្តអារម្មណ៍ ដោយលុបបំបាត់ ចោលនូវអារម្មណ៍ តប់ប្រមល់ និងស្ត្រេសបាន ខ្លះផងដែរ។ Facebook Live នេះជាក់ស្ដែង ជាទូទៅយើង ឃើញមានតែ យុវវ័យប៉ុណ្ណោះ ដែលតែងតែ ឧស្សាហ៍លេងវា ជាប្រចាំ ដោយពួកគេ Live តាមរយៈស្មាតហ្វូន ហើយឆាប់ៗខាង មុខនេះទៀត ក្រុមហ៊ុន Facebook នឹងនាំយក មុខងារ Live នេះមកកាន់ កុំព្យូទ័រផងដែរ។
ក្រុមហ៊ុន Facebook បានប្រកាសជាផ្លូវការហើយថា ខ្លួននឹងដាក់ ឲ្យមុខងារ Live នៅលើបណ្ដាញ សង្គម Facebook របស់ខ្លួនដំណើរការ នាពេលឆាប់ៗ ខាងមុខនេះ ដោយពុំទាន់បាន បញ្ជាក់ថ្ងៃខែ ច្បាស់លាស់នៅ ឡើយទេ តែយើងអាច រំពឹងទុកថា វានឹងចេញ នាចុងឆ្នាំ 2016 នេះយ៉ាងយូរ មិនអាច ដល់ឆ្នាំ 2017 នោះទេ។ មូលហេតុចំបង ដែល Facebook នាំយកមុខងារ Live នេះមកកាន់កុំព្យូទ័រ ដោយសារតែ ចំនួននៃតម្រូវការ ពីអ្នកប្រើប្រាស់ គឺមានច្រើន ដូច្នេះការ Live តាមរយៈស្មាតហ្វូន ឬថេប្លេត គឺនៅមិនទាន់ គ្រប់គ្រាន់ឡើយ។ ដូច្នេះសម្រាប់ប្រិយមិត្ត ណាចូលចិត្ត Live ខ្លាំង អ្នកនឹងទទួល បានមុខងារ Live ពី Facebook ក្នុងពេលដ៏ខ្លីខាង មុខតាមរយៈម៉ាស៊ីន កុំព្យូទ័រលើតុ របស់អ្នក ដោយអ្នកតម្រូវ ឲ្យទិញ Webcam មួយផ្សេងទៀត ទើបអាច Live បាន ពិសេសបើចង់ស្អាត ទៀតនោះ គឺត្រូវទិញ Webcam ថ្លៃ ទើប Live ទៅពេលគេ ចូលមើលឃើញ ច្បាស់ ជៀសវាងមើលទៅ ព្រាលៗដូចវីដេអូ គ្មានគុណភាព ចំនែកអ្នកប្រើ ម៉ាស៊ីនកុំព្យូទ័រយួរដៃ ក៏ដូចគ្នា អ្នកមិនចាំ បាច់ទិញ Webcam ថ្មីទេ តែបើចង់មើល ទៅកាន់តែច្បាស់ ក៏ប្រហែល ជាត្រូវទិញ Webcam ថ្លៃមួយនឹងគេ ផងដែរ។
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment