ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19)បានបរាជ័យក្រោមថ្វីជើងយុវជនថៃក្រោមអាយុ១៩ ឆ្នាំដោយលទ្ធផល២-១ សម្រាប់ការប្រកួតនៅក្នុងពូល B នៃពានរង្វាន់ AFF U19 Youth Championship 2016 នៅប្រទេសវៀតណាម។
ការប្រកួតនៅតង់ទីមួយ ក្រុមថៃបានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមតង់ ប៉ុន្តែកម្ពុជាជាអ្នកស៊ុតចូលទីមុនដោយកីឡាករ អ៊ិន សុដាវិត នៅនាទី៨ដើម្បីនាំមុខ ១-០។ បន្ទាប់ពីវាយសម្រុកខ្លាំង ប៉ុន្តែធ្វើមិនបានសម្រេច ក្រុមថៃចាប់ផ្តើមលេងដោយបច្ចេកទេសមួយៗ និងស៊ុតចូលទីកម្ពុជាបាន២គ្រាប់ជាប់គ្នានៅនាទី២៨ និង៣០ ដោយកីឡាករ Wachpirom និង Kanitsribumphen ។ ចប់តង់ទីមួយ ថៃនាំមុខកម្ពុជា ២-១។
ចំពោះការប្រកួតនៅតង់ទីពីរកម្ពុជាបានបង្កើនការវាយសម្រុកវិញ ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ប៉ុន្តែធ្វើមិនបានសម្រេច។ ចប់ការប្រកួតយុវជនកម្ពុជាក្រោមអាយុ ១៩ឆ្នាំ ចាញ់យុវជនថៃក្រោមអាយុ ១៩ឆ្នាំ ២-១៕
0 comments:
Post a Comment