Cristiano Ronaldo តារាឆ្នើមក្រុមស្ដេចស Real Madrid បានជាប់កំណត់ត្រាថ្មី ក្លាយជាកីឡាករដែលស៊ុតបាល់ហ្វ្រីឃីកចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ (១២គ្រាប់) នៅក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League បន្ទាប់ពីស៊ុតចូលទីក្រុម Sporting Lisbon យប់មិញទៀត។
Ronaldo ស៊ុតបាល់ហ្វ្រីឃីកទម្លុះដៃអ្នកចាំទី Rui Patricio របស់ក្រុម Sporting នៅនាទី៨៩ ជួយ Real តាមស្មើ ១-១ និងចប់ការប្រកួតឈ្នះ ២-១។ ១គ្រាប់ហ្វ្រីឃីករបស់ CR7 យប់មិញ មានន័យថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានជាប់កំណត់ត្រាស៊ុតបាល់ហ្វ្រីឃីកបានច្រើនជាងគេនៅ UEFA Champions League ចំនួន១២គ្រាប់ លើស Alessandro Del Piero អតីតកីឡាករ Juventus (១១គ្រាប់), Juninho អតីតកីឡាករ Lyon (១០គ្រាប់) និង Rivaldo អតីតកីឡាករ Barcelona (៨គ្រាប់)៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment