ក្រុមហ៊ុន Sony បានធ្វើ ការប្រកាស នូវការមក ដល់នៃ សេវាកម្ម PlayStation Now របស់ខ្លួន ដែលគ្រោង នឹងមាន វត្តមាន លើPC មានន័យថា អ្នកលេង លើPC អាចទទួល យក បទពិសោធន៍ ពីហេ្គម ផ្តាច់មុខ របស់ Sony បានជាលើកដំបូង។
ក្នុងនោះ ផងដែរគឺ យើងនឹង ទទួលបាន ហេ្គមជា ច្រើនរួម មាន ពពួក Uncharted, God of War, and Ratchet & Clank franchises ទៀតផង។ បន្ថែមពីនេះ ក៏មានបញ្ចូល ហេ្គមរបស់ PS3 មានដូច ជា The Last of US នឹងហេ្គម ក្នុង Playstation Now ជាង ៤០០ទៀត។ Sony ក៏បានប្រកាស ពីឌុយ Wireless Adapter របស់ Dualshock 4 ក្នុងតម្លៃ ២៥$ សំរាប់ ដោតលេង ជាមួយ នឹងPC, Mac ទៀតផង ដោយឧបករណ៍ នោះគឺវា អាចឲ្យយើង ប្រើប្រាស់ មុខងារទាំងអស់ របស់ Controller បានមាន ដូចជា ប៊ូតុងទាំងអស់, analog sticks, touch pad, light bar, motion sensors, vibration, និង headset jack។
សូមបញ្ជាក់ ថានេះមិនមែន ជាការចេញ ហេ្គមដាច់ដោយ ឡែកសំរាប់ PCទេ តែជាការ Stream ហេ្គមគឺយើង ត្រូវការ Internet ល្បឿនលឿន និងភ្ជាប់ សេវាកម្ម Playstation Now ទើបអាច លេងបាន។

0 comments:
Post a Comment