LG V20 ដែលទើបប្រកាសចេញថ្មីៗនេះ មានលក្ខណៈសម្បតិ្តពិសេសអ្វីខ្លះ?

ពេលនេះកំពូលស្មាតហ្វូន LG V20 បានបង្ហាញវត្តមានជាផ្លូវការណ៍ហើយ ហើយអ្វីៗដែលលេចលឺកន្លង មកអំពីវាក៏ត្រូវបានបញ្ចប់ផងដែរ។ LG V10 ដែលបង្ហាញខ្លួនកាលពីរឆ្នាំកន្លងទៅ គឺជាស្មាតហ្វូនមួយ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ទាំងទីផ្សារក្នុងតំបន់ និង ទីផ្សារសកល។ ប៉ុន្តែ អ្វីដែលជាកំហុសឆ្គងមួយរបស់ក្រុមហ៊ុន LG នោះគឺក្រុមហ៊ុនមានភាពយឺតយ៉ាវ ក្នុងការបញ្ចេញជំនាន់ថ្មីរបស់វា តែបែរជាមកបង្ហាញចេញស្មាតហ្វូន LG G5 ដែលធ្វើឲ្យ FAN ត្រកូល “V” មានការអន់ចិត្ត មិនស្ទើរនោះទេ។ ដោយឡែកក្នុងឆ្នាំ 2016 នេះ ក្រុមហ៊ុន LG គឺបានធ្វើឲ្យអ្នកប្រើប្រាស់មានភាពភ្ញាក់ផ្អើលខ្លាំងផងដែរជាមួយ LG G5 ដែលជាស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិពិសេសដាច់គេ ក្នុងឆ្នាំ 2016 នេះហើយសម្រាប់ពេលនេះ FAN របស់ត្រកូល “V” ក៏បានឃើញវត្តមានជំនាន់ថ្មី ក្នុងត្រកូលមួយនេះផងដែរគឺ LG V20 ដែលទើបប្រកាសចេញក្តៅៗ កាលពីថ្មីនេះ។
LG V20 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលផ្តោតសំខាន់ទៅ ភាពងាយស្រួលក្នុងការប្រើប្រាស់ សមត្ថភាព កម្មវិធីកម្សាន្ត និងកាមេរ៉ាថតរូប។ ពត៌មានលេចលឺកន្លងមកហាក់មានភាពផ្ទុយស្រឡះ ច្រើនពីអ្វីដែល LG V20 មាន។ LG V20 មិនមែនជាស្មតហ្វូន Modular Design ដូច G5 នោះទេ តួខ្លួនរបស់ LG V20 ស្រោបដោយលោហៈធាតុលាយ ជាមួយល្បាយផ្លាស្ទីកប្រភេទ MIL-STD 810G ដែលការពារពីការឆ្លងចរន្តឆក់បានយ៉ាងមានសុវត្ថិភាពខ្ពស់បំផុត និងមិនអោយចម្លងកំដៅទៀតផង។ វ័ណ្ឌជុំវិញតួរគឺជាដែលអ៊ីណុកមានសន្ទះខាងក្រោយផលិតពីសារធាតុ Silicon អាចដោះចេញបានដោយការចុចប៊ូតុងមួយនៅចំហៀងខាងស្តាំរបស់វា។ដោយឡែកសម្រាប់ថ្មរបស់វាវិញក៏អាចដោះចេញបានផងដែរ ហើយរន្ធដាក់ស៊ីមកាតគឺស្ថិតនៅផ្នែកខាងក្រោយសន្ទះនេះដែលម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា LG អាចនឹងដាក់បន្ថែមថ្មសាគួរមួយទៀតសម្រាប់ដោះដូរព្រមជាមួយឧបករណ៍សម្រាប់សាកថ្មផងដែរ ដែលនឹងផ្តល់ភាពកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ហើយក៏អាចកំដរការប្រើប្រាស់បានមួយថ្ងៃពេញតែម្តង។
នៅផ្នែកខាងក្រោយរបស់ LG V20 មានបង្កប់ដោយ កាមេរ៉ាចំនួនពីរអមដោយអំពូល Flash ពីរគ្រាប់ និងស៊ិនស័រចាប់រូបភាពចំនួនពីរផងដែរ។ កាមេរ៉ារបស់ V20 មានទំហំ 16 មេហ្គាភិចសែល មានអាប់ផាច់ឆ័រ f/1.8 ដែលអាចចាប់រូបភាពបានក្នុងកម្រិត 78 ដឺក្រេ ភ្ជាប់ជាមួយមុខងារ ទប់រំញ័រកាមេរ៉ា OIS និងអមដោយអំពូលភ្លើងជំនួយប្រភេទ Hybrid Auto Focus ពីរគ្រាប់។ ចំពោះកាមេរ៉ាមុខវិញគឺមានទំហំ 8.0 មេហ្គាភិចសែលមានអាប់ផាច់ឆ័រ f/2.4 និងអាចថតរូបបានកម្រិត 135 ដឺក្រេ។ និយាយរួមកាមេរ៉ា V20 គឺដូចគ្នាទៅនឹងកាមេរ៉ា LG G5 ដែរ។ ផ្ទៃផ្នែកខាងមុខវិញគឺបានក្រាលដោយកញ្ចក់អេក្រង់ប្រភេទថ្មី IPS Quantum ទំហំ 5.7” ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត Quad-HD ជាមួយកម្រិតភាពច្បាស់ 513ppi។ តាមការឲ្យដឹងពី LG កញ្ចក់អេក្រង់ប្រភេទថ្មីនេះអាចបង្ហាញរូបភាពបានច្បាស់ជាងកញ្ចក់អេក្រង់ប្រភេទ AMOLED។ នៅផ្នែកខាងលើបង្កប់ដោយកញ្ចក់អេក្រង់ទីពីរដែលហៅថា “Strip” ដូច V10 ដែរ ប៉ុន្តែ LG បានធ្វើកំនែប្រែច្រើននៅលើកញ្ចក់អេក្រង់ទីពីរនៅលើ LG V20 នេះដូចជាវាអាចបង្ហាញទំហំអក្សរបានធំច្បាស់ជាងអេក្រង់ទីពីររបស់ V10 50% និងមានកម្រិតភាពច្បាស់ដូចគ្នាទៅនឹងអេក្រង់ពេញរបស់វាដែរគឺ 513ppi។ LG V20 គឺជាកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ “High-End” ដែលអាចប្រគូតប្រជែងទីផ្សារជាមួយ និងកំពូលស្មាតហ្វួនដទៃដែលទើបប្រកាសចេញថ្មីៗនេះផងដែរ។
LG V20 ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 820 SoC មិនមែន 821 ដូចពត៌មានដែលបានលើកឡើងកន្លងមកទេ។ LG V20 ភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យបណ្តោះអាសន្ន “RAM” ប្រភេទ LPDDR4 ទំហំ 4GB មាន ម៉េមូរីផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនប្រភេទ UFS ទំហំ 64 GB និងមានថ្មដែលអាចដោះចេញបានទំហំ 3,200mAh ភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Qualcomm Quick Charge 3.0។ LG V20 គឺជាកំពូលស្មាតហ្វូនដំបូងគេក្នុងពិភពស្មាតហ្វូនក្នុងលោកដែលបានដំណើរការដោយប្រតិបត្តិការ Android ជំនាន់ចុងក្រោយបំផុតគឺ Android 7.0 Nougat ចេញពីប្រអប់ និងប្រើយួរស័រអ៊ីនធើហ្វេស LG UX 5.0 Plus ហើយវាក៏ជាស្មាតហ្វូនដែលបំពាក់ដោយប្រព័ន្ធសម្លេងខ្នាត 32bit-Hi-Fi Quad DAC របស់ក្រុមហ៊ុន ESS Technology ដែលជាក្រុមហ៊ុនផលិតឈីបសម្លេងដ៏ល្បីល្បាញមួយក្នុង ពិភពលោក ដែលធ្វើឲ្យសម្លេងរបស់វាបានលឺខ្លាំងពិរោះរណ្តំគ្មានគូប្រៀប។ ក្រៅពីនេះ LG V20 នៅមានភ្ជាប់មកជាមួយនូវទ្រនាប់សំគាល់ក្រយ៉ៅម្រាមដៃនៅផ្នែកខាងក្រោយដូច G5 ដែរ ភ្ជាប់នូវបន្ទះ NFC, ប្លូធូស v4.2, ប្រើនូវឈីបប្រព័ន្ធសេវា LTE X12 Cat12 និងមានរន្ធដោតចម្លងទិន្នន័យ សាកបញ្ចូលថ្មប្រភេទ “C” “USB Type-C”។
កំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានដាក់លក់លើទីផ្សារកូរ៉េខាងត្បូងក្នុងខែកញ្ញានេះប៉ុន្តែ សម្រាប់ទីផ្សារសកលគឺមិនទាន់ដឹងច្បាស់នៅឡើងយទេ។ ជម្រើសមានបីរពណ៌គឺ ខ្មៅប្រផេះ ទឹកប្រាក់ និងផ្កាឈូក។ ផ្អែកលើគុណសម្បត្តិរបស់ LG V20 ខាងលើនេះ តើប្រិយមិត្តទាំងអស់គ្នាចាប់អារម្មណ៍ចង់ផ្លាស់ប្តូរទូរស័ព្ទមកប្រើ LG V20 ដែរឬទេមើលទៅ? 
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment