ក្រុមហ៊ុន LG ធ្វើការបង្ហាញនូវ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីចុងក្រោយគេបំផុត នៅក្នុងព្រឹត្តិការណ៍ IFA 2016

ក្រុមហ៊ុន LG Electronics (LG) នឹងធ្វើការបង្ហាញនូវ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ខ្លួន Residential Air Conditioners (RAC) សម្រាប់ដោះស្រាយទៅលើ ការចម្រោះខ្យល់អាកាសត្រជាក់បរិសុទ្ធដំបូងគេបំផុត នៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងព្រឹត្តិការណ៍ IFA 2016 ។ ចាប់តាំងពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់ DUALCOOL រហូតដល់ការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការចម្រោះខ្យល់អាកាសបរិសុទ្ធនោះ ក្រុមហ៊ុន LG បានធ្វើការបង្ហាញនូវផលិតផល ម៉ាស៊ីនត្រជាក់ថ្មីនេះទៅកាន់ អតិថិជនទាំងអស់ នៅក្នុងទ្វីបអ៊ឺរ៉ុបដែលចង់បាននូវឧបករណ៍ដែលមានប្រសិទ្ធិភាពខ្ពស់ និងល្អប្រើប្រាស់បំផុត។ ភាពត្រជាក់កាន់តែលឿន និងការសន្សំសំចៃថាមពលជាមួយនឹង DUALCOOL។ បច្ចេកវិទ្យា DUALCOOL របស់ម៉ាស៊ីនត្រជាក់ LG គឺត្រូវបានបង្ដើតឡើងដំបូងគេបង្អស់ ដែលប្រើប្រាស់នូវការសន្សំសំចៃ ថាមពល Dual Inverter Compressor សម្រាប់ជួយសន្សំថាមពល និង ផ្តល់នូវភាពត្រជាក់កាន់តែ លឿន។ វាត្រូវបានទទួលស្គាល់គុណភាព និង ធ្វើតេស្តដោយអង្គការល្បីឈ្មោះលំដាប់ពិភពលោក TUV Rheinland ដែលបញ្ជាក់ថា Dual Inverter Compressor អនុញ្ញាតឱ្យ LG DUALCOOL ប្រើប្រាស់ថាមពលអគ្គីសនីតិចជាងមុនដល់ទៅ 70 ភាគរយ ហើយត្រជាក់ជាងមុនដល់ទៅ 40 ភាគរយជាងការប្រើប្រាស់នូវ ម៉ាស៊ីនត្រជាក់ ដែលមិនមានប្រើប្រាស់នូវ Inverter ។ លើសពីនេះទៀត LG បានប្រើប្រាស់នូវបច្ចេកវិទ្យា Advanced Compressor Technology សម្រាប់ កាត់បន្ថយនូវសំឡេង រំខានទាបបំផុត សម្រាប់ការប្រើប្រាស់ក្នុងបន្ទប់នៅក្នុងគេហដ្ឋានរបស់លោកអ្នក។ បច្ចេកវិទ្យា Dual Inverter Compressor ទទួលបានការធានារយៈពេល 10 ឆ្នាំ ហើយត្រូវបានចាត់បានចាត់ទុកជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងវិស័យឧស្សាហកម្មនេះ។ DUALCOOL មានការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ និងងាយស្រួលក្នុងការដំឡើង ។ ពោរពេញដោយផាសុកភាព និង ថែរក្សាបរិស្ថាន ការប្រើប្រាស់នូវមុខងារ Air Purifier របស់ក្រុមហ៊ុន LG ដែលអាចដំណើរការបានរហូតដល់ 360 ដឺក្រេជាពិសេសវាភ្ជាប់ជាមួយនឹងមុខងារ Clean Booster សម្រាប់ធ្វើការបង្កើតនូវបរិយាកាស ដែលពោរពេញទៅដោយផាសុកភាពព្រោះវាបានធ្វើការកម្ចាត់ចោលនូវ ខ្យល់អាកាសពុលចេញអស់ពីក្នុងបន្ទប់។ មុខងារ Clean Booster អនុញ្ញាតឱ្យធ្វើការសម្អាត ខ្យល់ពុលចេញបានលឿនជាងការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ធម្មតា ហើយវាដំណើរការបានលឿនបំផុត។ លើសពីនេះទៀត សម្រាប់មុខងារ Baby Care វិញបានបង្កើតនូវចរន្តខ្យល់ល្អបំផុតសម្រាប់ទារក និងក្មេងតូចៗ។ មុខងារមួយទៀតនោះគឺ Smart Indicator និង Smart Lighting ជួយអ្នកក្នុងការត្រួតពិនិត្យទៅលើ លក្ខខ័ណ្ឌអាកាសធាតុក្នុងបន្ទប់នៅក្នុងពេលវេលាជាក់លាក់ណាមួយ។ Smart Indicator ផ្តល់នូវកំលាំងខ្យល់ដែលមានស្អាតនិង បរិសុទ្ធបំផុត ហើយលោកអ្នកអាចធ្វើការគ្រប់គ្រង ទៅលើបរិមាណខ្យល់ដែលមាននៅក្នុងបន្ទប់បានផងដែរ។ ចំនែក Smart Lighting ប្រើប្រាស់នូវពន្លឺចំនួន 4 ពណ៌ដើម្បីធ្វើការគ្រប់គ្រងទៅលើ គុណភាពរបស់ខ្យល់ ហើយអ្នកអាចធ្វើការត្រួត ពិនិត្យបានដោយគ្រាន់ តែក្រឡេកមើលតែបន្តិចប៉ុណ្ណោះ។ លោក Jo Seong-jin ដែលជាអគ្គនាយករបស់ LG Electronics និង Home Alliances & Air Solution Company បានបញ្ជាក់ថា”ផលិតផលសម្រាប់ធ្វើការដោះស្រាយ ទៅលើការចម្រោះខ្យល់អាកាសបរិសុទ្ធនេះ គឺទាន់សម័យ ហើយថែមទាំងមាន ប្រសិទ្ធិភាពបំផុត ហើយវាកាន់តែទាក់ទាញជាង អ្វីដែលយើងធ្លាប់បានបង្ហាញនៅក្នុងព្រឹតិ្តការណ៍ IFA កាលពីពេលមុន។ អ្នកប្រើប្រាស់នៅទ្វីប អ៊ឺរ៉ុបបានកំណត់ស្តង់ដារត្រឹមត្រូវនៅពេល ដែលពួកគេទទួលបាននូវផលិតផល ដ៏ល្អមានគុណភាពខ្ពស់ ប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដែលយើងបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA នេះ។”


SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment