រថយន្ត Ford Ranger Pickup (ភីកអាប់) មានការពេញនិយមនៅកម្ពុជា ព្រោះតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថានភាពផ្លូវនៅមានការលំបាកច្រើន ជាហេតុដែលនាំឲ្យមានតម្រូវការរថយន្ត ដែលមានភាពធន់និងរឹងមាំ សម្រាប់ការបើកបរនៅលើផ្លូវលំបាក។ ម្យ៉ាងទៀតរថយន្តប្រភេទនេះស៊ីប្រេងតិច សន្សំសំចៃខ្ពស់ ផ្តល់សុវត្ថិភាពខ្ពស់ ថែមទាំងជួយកាត់បន្ថយ ការប៉ះពាល់ដល់បរិស្ថានបានច្រើន ខុសពីរថយន្តភីកអាប់ដទៃទៀត។
ដើម្បីឲ្យលោអ្នកកាន់តែយល់ច្បាស់ យើងសូមបង្ហាញជូននូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដែលធ្វើឲ្យ Ford Ranger ជាជម្រើសទីមួយរបស់អតិថិជន និងចំណុចខុសប្លែកពីរថយន្តភីកអាប់ដទៃ៖
• ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យនៅពេល ដែលកំពុងបើកបរក្នុងល្បឿនលឿន។
0 comments:
Post a Comment