សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការផលិតផលិតផលដែលមានគុណភាពខ្ពស់ និងទទួលខុសត្រូវទាំងស្រុងរាល់ឧបទ្ទវហេតុដែលបានផ្តល់ព័ត៌មានដោយ អតិថិជន។ ដើម្បីឆ្លើយតបនឹងករណីដែលបានកើតឡើងចំពោះ Galaxy Note 7 ថ្មីនេះ Samsung បានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយរកឃើញថាវាជាបញ្ហារបស់ថ្មទូរសព្ទ។
រហូតមកដល់ពេលនេះ មិនទាន់មានហេតុការណ៍ណាកើតឡើងចំពោះថ្មរបស់ Galaxy Note 7 ដែលបានចែកចាយនៅកម្ពុជានៅឡើយ។ ប៉ុន្តែ សម្រាប់សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា សុវត្ថិភាពអតិថិជន គឺជាកត្តាចម្បង ដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាកការលក់ Galaxy Note 7 ថ្មីជាបណ្តោះអាសន្ន។
អតិថិជនទាំងឡាយណាដែលបានទិញ Galaxy Note 7 យកទៅប្រើប្រាស់ហើយនោះ ក្រុមហ៊ុនស្ម័គ្រចិត្តប្តូរជូនទូរសព្ទម៉ូដែលដូចគ្នាថ្មីមួយ នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត។
សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា ទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាឲ្យបានថា សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា នៅតែបន្តផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យបានថា រាល់ការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្ម តាមរយៈលេខ ០២៣ ៩៩៣ ២៣២ ចាប់ពីថ្ងៃចន្ទ ទី៥ កញ្ញា ២០១៦ នេះតទៅ៕
0 comments:
Post a Comment