ទទួល​បាន 20 ម៉ឺន​ដុល្លារ Free បើ​អ្នក​អាច Hack ចូល​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android! ហ៊ានអត់?

ប្រព័ន្ធប្រតិបត្តិការ Android​ តែងតែវិវឌ្ឍន៍ខ្លួនពីមួយជំនាន់ ទៅមួយជំនាន់ ឲ្យមានភាព កាន់តែប្រសើរ ងាយស្រួល ប្រើប្រាស់ និងកាន់តែ មានសុវត្ថិភាព គួបផ្សំជាមួយ នឹងស្មាតហ្វូន និងថេប្លេត ដែលបំពាក់ មកជាមួយនឹង សេនស័រស្កេនក្រយ៉ៅដៃ ទៀតនោះ ធ្វើឲ្យប្រព័ន្ធ ប្រតិបត្តិការ និងស្មាតហ្វូន កាន់តែមាន សុវត្ថិភាព មិនចាញ់ iOS ប៉ុន្មាននោះទេ។ បើទោះបីជា យើងទាំងអស់ គ្នាដឹងថា ប្រព័ន្ធប្រតិបត្តិការ Android មានសុវត្ថិភាព ក៏ពិតមែន ក៏ប៉ុន្តែវាក៏នៅ មានចន្លោះ ប្រហោងខ្លះៗ ដែលយើងនៅ មិនទាន់ដឹង ដូចគ្នា ព្រោះយើង ឯណាទៅអង្គុយ ស្វែងរកចន្លោះប្រហោង នៃប្រព័ន្ធប្រតិបត្តិការ បើកទូលាយ មួយនេះ?

ដោយសារតែចំនុចនេះហើយ​ ទើបបានជា Google បានបង្កើតនូវគម្រោងថ្មី មួយមាន ឈ្មោះថា Project Zero Prize ជាកម្មវិធីពិសេស មួយសម្រាប់អ្នក ជំនាញខាង សរសេរកូដ ពិសេស Hacker តែម្ដង ដោយកម្មវិធីនេះ ផ្ដោតសំខាន់បំផុត ទៅលើការ Hack ចូលប្រព័ន្ធ ប្រតិបត្តិការ Android តាមរយៈ ការប្រើប្រាស់លេខ ទូរស័ព្ទ និង Email Address ប៉ុណ្ណោះ ដោយមិនអនុញ្ញាត ឲ្យបញ្ចូលកម្មវិធី ឬប្រើប្រាស់ វិធីសាស្ត្រផ្សេងៗ ក្រៅពីការ Hack ចូលទាំង 2 នោះឡើយ។ ហេតុនេះ សម្រាប់ អ្នកដែលមាន ជំនាញពិសេស អាចធ្វើការ Hack ចូលប្រព័ន្ធ ប្រតិបត្តិការ Android ដោយប្រើប្រាស់ តាមរយៈលេខទូរស័ព្ទ របស់ស្មាតហ្វូន ក៏ដូចជា Email Address នោះ ក្រុមហ៊ុន Google នឹងជូនរង្វាន់ គិតជាទឹកប្រាក់ ស្មើនឹង 20 ម៉ឺនដុល្លារ ឯណោះ សម្រាប់រង្វាន់ធំទី 1 ដោយគ្រាន់តែ បង្ហាញប្រាប់ Google អំពីរបៀប Hack ចូលនោះរបៀប ណាទៅជា ការស្រេច។ ម្យ៉ាងវិញទៀត Google ក៏មានរង្វាន់ទី 2 គិតជាទឹកប្រាក់ ស្មើនឹង 10 ម៉ឺនដុល្លារ និងរង្វាន់ទី 3 មានទឹកប្រាក់ចំនួន 5 ម៉ឺនដុល្លារ ផងដែរ សម្រាប់អ្នកស្វែង រកឃើញ បន្តបន្ទាប់ទៀត។
SHARE

Milan Tomic

Hello I am Lang Chan Daro . A freshman in Sitec Institute (SN2) . This is my site , you guys can get the NEWS from my site . I'm updating this site everyday or if you want to keep your advertise in my site . Can go to Contact Us and call or mail to me . Thanks You for visiting my site.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment